
សំរាប់លោកអ្នក ដែលមិនសូវចូលចិត្តភាពស្មុគស្មាញនៃការដំឡើងកម្មវិធី តាមរយៈ ការ sync ជាមួយកម្មវិធីកុំព្យូទ័រ iTune នោះ លោកអ្នក អាចងាកមកដំឡើង កម្មវិធី ឫហ្គេម ដោយផ្ទាល់នៅលើ iPhone, iPad និង iPod Touch បាន។ សូមធ្វើតាមវិធីដូចខាងក្រោមៈ
តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone, iPad និង iPod Touch ដែល Jailbreak រូចហើយ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ
វិធីដំឡើងៈ
1.ជាដំបូង សូមបើកកម្មវិធី Cydia រួចបន្ថែមប្រភពៈ hackulo បើសិន លោកអ្នកមិនទាន់ធ្វើ ដោយចូលទៅ Manage -> Source ចុច Edit-> Add រួចវាយ http://cydia.hackulo.us រួចចុច Add Source ដើម្បីដំឡើង។ ចុច Add Anyway បើវាលោតផ្ទាំងដាស់តឿន។




2.ចូលទៅ Search រួចវាយពាក្យ installous បន្ទាប់មក ចុចលើពាក្យ Installous 4 សំរាប់ដំឡើងកម្មវិធីនេះ សំរាប់ iPhone, iPad និង iPod Touch ដែលមាន OS ស៊េរី 4.0 ឡើងទៅ។ ចុច Install-> Confirm ដើម្បីដំឡើង។



3.ត្រឡប់មកផ្ទាំង Home Screen រួចបើកកម្មវិធី Installous ដែលទើបដំឡើង។ ចុច Browse ដើម្បីរកកម្មវិធី ឫហ្គេម តាមប្រភេទក្រុមរបស់វា ឫចុច Search រួចវាយឈ្មោះកម្មវិធី ឫហ្គេម ដែលលោកអ្នកចង់ដំឡើង។



4.ចុចលើឈ្មោះកម្មវិធីនោះ រួចចុច Download។ រើសប្រភពណាមួយដែល លោកអ្នកចង់ដោនឡូដពី។ ក្នុងឧទាហរណ៍នេះ សូមរើសយក filedude.com បន្ទាប់ចុចលើពាក្យ OR JUST DOWNLOAD NORMALLY រួចវាយពាក្យក្នុងប្រអប់ស អោយដូចអក្សរនៅក្នុងរូបនៅខាងឆ្វេង។ បន្ទាប់មក ចុចដោនឡូដ នោះវានឹងត្រឡប់មកផ្ទាំងកម្មវិធី Installous វិញមិនខាន។





5.ចុចលើផ្ទាំង Download នោះលោកអ្នក នឹងឃើញ កម្មវិធីដែលលោកអ្នក បានរើស កំពុងដោនឡូដមិនខាន។ ក្រោយវាត្រូវបានដោនឡូដរួច យកម្រាមដៃអូសទៅរក ឈ្មាះកម្មវិធី ដែលទើបនឹងដោនឡូដ រួចចុចលើវា។ បន្ទាប់មក ជ្រើសយកពាក្យ install ដើម្បីដំឡើង។ ត្រឡប់មកផ្ទាំង Home Screen នោះលោកអ្នក នឹងបានឃើញកម្មវិធីទើបដំឡើងមិនខាន៕





កំណត់សំគាល់ៈ សំរាប់កម្មវិធី ដែលបានដោនឡូដពី installous ពេលលោកអ្នក យកទូរស័ព្ទ sync ជាមួយ iTune អាចនឹងបាត់មិនខាន។ ដើម្បីកុំអោយវាបាត់ នៅលើកម្មវិធី installous សូមចុចលើ setting រួចបើកមុខងារ iTunes Sync។ ហើយនៅពេលដោតវាជាមួយកុំព្យូទ័រ សូមកុំទាន់ចុច Sync រួចចុច File រួចរើសយក Transfer purchase from xxx’ iphone។


