ខាងក្រោមនេះ គឺជាវិធីក្នុងការដំឡើងកម្មវិធី និងហ្គេម ដែលលោកអ្នក បានដោនឡូដ ពីវ៉ិបសាយផ្សេងៗ តាមរយៈកម្មវិធី iTune នៅលើកុំព្យូទ័រ។
តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone, iPad និង iPod Touch ដែល Jailbreak រូចហើយ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ
3. កម្មវិធី iTune ដោនឡូដបានពី http://www.apple.com/itunes/
4. កម្មវិធី cracked ដែលចង់ដំឡើង
វិធីដំឡើងៈ
1.ជាដំបូង បើកកម្មវិធី Cydia រួចចូលទៅ Manage -> Source


2.បន្ថែមប្រភពៈ hackulo បើសិន លោកអ្នកមិនទាន់ធ្វើ ដោយចុច Edit-> Add រួចវាយ http://cydia.hackulo.us រួចចុច Add Source ដើម្បីដំឡើង។ ចុច Add Anyway បើវាលោតផ្ទាំងដាស់តឿន។



3.ចូលទៅ Search រួចវាយពាក្យ appsync រួចចុចលើពាក្យ AppSync for 4.0+ សំរាប់ដំឡើង Appsync សំរាប់ iPhone, iPad និង iPod Touch versin 4.0 ឡើងទៅ។ ហើយចុច install -> confirm។ ក្រោយដំឡើងរួច សូម Restart ម៉ាស៊ីនម្តង។



4.ដោនឡូដកម្មវិធី iTune ពីវ៉ិបសាយខាងលើ រួចដំឡើងវា។ បន្ទាប់មក បើកកម្មវិធី iTune នេះ រួចចុចលើ App។ ចូលទៅថតដែលលោកអ្នក បានដោនឡូដកម្មវិធី ដែលចង់ដំឡើង (កន្ទុយឯកសារ .ipa) រួចយកម៉ៅ left-click ពីរដងលើវា ដើម្បីដំឡើងវា ឬយកម៉ៅចុចលើវា អោយជាប់ ហើយអូសវា ទំលាក់ចូល iTune ក៏បាន។



5. ភ្ជាប់ iPhone, iPad និង iPod Touch របស់លោកអ្នកជាមួយកុំព្យូទ័រ ។ នៅផ្ទាំងខាងឆ្វេងរបស់ iTune ក្រោមពាក្យ Devices នឹងបង្ហាញឈ្មោះ iPhone របស់លោកអ្នក មិនខាន។ ចុចលើឈ្មោះនេះ រួចចុចយក Apps។ បើសិនជា លោកអ្នក ទើបនឹងធ្វើការ Sync ជាលើកដំបូង ក្នុងប្រអប់ Sync Apps ចុច Scroll ទៅរកកម្មវិធីដែលទើបដំឡើង កាលពីជំហានទី 4 រួចចុច tick រើសយកវា ហើយចុចប៉ូតុង Apply ដើម្បីធ្វើការ Sync ជាការស្រេច។


ឆែកមើលលើ iPhone, iPad និង iPod Touch នោះលោកអ្នក នឹងឃើញកម្មវិធីថ្មីដែលទើបដំឡើងមិនខាន៕

ចំណាំៈ ក្រោមប្រអប់ Sync Apps ចុចរើសយក Automatically sync new apps ដើម្បីអោយវា Sync កម្មវិធី ឫហ្គេមថ្មីៗ ដោយស្វ័យប្រវត្តិ ពេល Sync លើកក្រោយ