វិធីដំឡើង iMessage

របៀប​នៃ​ការ​ដំឡើង iMessage លើ iPhone និង iPad ឬiPod touch មាន​លក្ខណៈ​ខុស​គ្នា​បន្តិចបន្តួច ដូច្នេះ​សូម​ធ្វើការ​អនុវត្ត​តាម​ការ​បង្ហាញ​ដូច​ខាង​ក្រោម៖

១. របៀប​ដំឡើង iMessage លើ iPhone

- ជំហាន​ដំបូង​ត្រូវ​ប្រាកដ​ថា ទូរស័ព្ទ iPhone របស់​ប្រិយមិត្ត​បាន​ដំឡើង iOS 5
- បន្ទាប់​មក​ចូល​ទៅ​កាន់ Setting → ជ្រើសរើស​យក​ពាក្យ​ថា Messages → iMessage រួច​រើស​យក​ពាក្យ ON។

- ភ្លាម​នោះ​ប្រិយមិត្ត​នឹង​ឃើញ​សារ​មួយ​បង្ហាញ​ថា “Activating”
- ក្នុង​ជំហាន​នេះ​គឺ​តម្រូវ​ឲ្យ​ប្រិយមិត្ត​ចុច​លើ​ពាក្យ Receive At ដើម្បី​វាយ​បញ្ចូល Apple ID, email address, លេខ​ទូរស័ព្ទ​ឬ​វាយ​បញ្ចូល​ទាំង​អស់​ក៏​បាន។

-ពេល​ដែល​បំពេញ​រាល់​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ហើយ​មាន​ន័យ​ថា​ប្រិយមិត្តបានactive គណនេយ្យ iMessage លើ iPhone ជោគជ័យហើយ។

- សូម​បញ្ជាក់​ថា​ប្រិយមិត្ត​អាច​មាន​ជម្រើស​ផ្ញើ​សារ​ជា SMS ធម្មតា​នៅ​ពេល​ដែល iMessage     data connection (3G ឬ Wifi) មិន​ដំណើរការ។

២. របៀប​ដំឡើង iMessage លើ iPad និង iPod touch

- ជំហាន​ដំបូង​ត្រូវ​ប្រាកដ​ថា iPad និង iPod touch របស់​ប្រិយមិត្ត​បាន​ដំឡើង iOS 5
- បន្ទាប់​មក​ចូល​ទៅ​កាន់ Setting → ជ្រើសរើស​យក​ពាក្យ​ថា Messages → iMessage រួច​រើស​យក​ពាក្យ ON។

- ភ្លាម​នោះ​នឹង​មាន​ផ្ទាំង​ថ្មី​មួយ​លោត​ឡើង​ដែល​ទាមទារ​រក Apple ID
- ក្នុង​ជំហាន​នេះ​គឺ​តម្រូវ​ឲ្យ​ប្រិយមិត្ត​វាយ​បញ្ចូល Apple IDទៅ​ក្នុង​ផ្ទាំង​ថ្មី​នោះ។
- បើ​សិន​ជា​ប្រិយមិត្ត​មិន​ទាន់​មាន Apple ID នោះ​គឺ​តម្រូវ​ឲ្យ​បង្កើត Apple IDថ្មី​ដោយ​ចុច​លើ​ពាក្យ Create New Account រួច​បំពេញ​តាម​ការ​ណែនាំ​ជា​ការ​ស្រេច។
- ពេល​ដែល​បំពេញ​រាល់​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ហើយ​មាន​ន័យ​ថា​ ប្រិយមិត្ត​បានactive គណនេយ្យ imessage លើ iPad ឬ iPod touch ជោគជ័យ​ហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s