ចង់ដឹងពីផ្ទៃក្នុងរបស់Appleអត់????

ចង់ដឹងថា តើក្រុមហ៊ុន ដូចជា Apple ដំណើរការ និងមានការដឹកនាំផ្ទៃក្នុង យ៉ាងដូចម្ត៉េច? ឥឡូវនេះ លោកអ្នក អាចដឹង បានកាន់តែច្រើន ពីក្រុមហ៊ុន លំដាប់ទីមួយ លើលោកមួយនេះ តាមរយៈ សៀវភៅឈ្មោះ “Inside Apple” ដែលទើបនឹងចេញលក់ថ្មីៗ នៅលើ iBookstore ក្នុងតំលៃ $12.99។ សៀវភៅ “Inside Apple” នេះ និពន្ធដោយ លោក Lashinsky ហើយផ្តោតទៅលើ ប្រធានផ្សេងរួមមាន វិធីដែល Apple បង្កើតផលិតផលដែលអស្ចារ្យរបស់ខ្លួន, វិធីដែលក្រុមហ៊ុននេះ ផ្សារភ្ជាប់ជាមួយអតិថិជន និងទទួលបាននូវអ្វីដែលវា ត្រូវការពីអ្នកផ្គត់ផ្គង់របស់ខ្លួន, ការដឹកនាំផ្ទៃក្នុង, ការរចនាម៉ូដផលិតផល និងការធ្វើទីផ្សារជាសកល ជាដើម៕

Inside Apple by Adam Lashinsky

By lion4u

iPhone 4S​ទាក់​ទាញ​អ្នក​ប្រើប្រាស់​​ថ្មី​បាន​ ៣៦%!!!

ក្រុមហ៊ុនAppleពិតជាក្រុមហ៊ុនមួយដែលបានក្តាប់យកទីផ្សារបស់ទូរស័ព្ទចល័តបានច្រើនជាងគេព្រោះអ្វីដែល

គេផលិតគឺស្អាតនិងទាន់សម័យ។យោងបានវិបសាយមួយបាននិយាយថាទូរស័ព្ទiPhone 4sបានទាញយក

អ្នកប្រើប្រាស់ថ្មីបានចំនួន៣៦%ឯនោះ…………..អានបន្ថែម

By lion4u

iPhone 5 ចេញ​នៅ​រដូវ​ក្ដៅ​នេះមែនអត់?

ថ្មីៗ​នេះ​គេហទំព័រ 9to5Mac បាន​ចេញ​ផ្សាយ​ថាទូរស័ព្ទ iPhone ជំនាន់​ក្រោយ​​តៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផលិត ហើយ​ប្រហែល​ជា​នឹង​ចេញ​លក់​នៅ​រដូវ​ក្ដៅ​ឆ្នាំ​នេះ​ហើយ។

យោង​តាម​របាយការណ៍​ដែល​គួរ​ឲ្យ​ទុកចិត្ត​មួយ​ចេញ​ពី​ក្រុមហ៊ុន Foxconn នៅ​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ​នឹង​មាន​ឈ្មោះ​ iPhone 5 ហើយ​គំរូ​ផលិតផល​​ផ្សេងៗ​គ្នា​កំពុង​ផ្សាយ​ពាស​ពេញ​អ៊ីនធឺណិត តែ​ពិបាក​នឹង​សន្និដ្ឋាន​ណាស់​ថា​គំរូ​មួយ​ណា​ជា​គំរូ​ពិត​។ ជា​មួយ​គ្នា​នេះ​ដែរ​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​លើក​ឡើង​ថា iPhone 5 នឹង​មាន​អេក្រង់​ទំហំ 4អ៊ីញ ឬ​ធំ​ជាង​នេះ ហើយ​រូបរាង​គឺ​ប្លែក​ពី iPhone 4 និង 4S ទាំង​ស្រុង។សូម​បញ្ជាក់​ថា​គំរូ​ផលិតផល iPhone 5 ដែល​បាន​បង្ហោះ​លើ​អ៊ីនធឺណិត​កន្លង​មក​គឺ​មិនមែន​ជា​រូបរាង​ពិត​របស់ iPhone 5 ទេ​ប៉ុន្តែ 9to5Mac បាន​បញ្ជាក់​ថា​រូបរាង​ពិត​របស់​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ​នឹង​បង្ហាញ​ខ្លួន​នៅ​រដូវ​ក្ដៅ​នេះ។

ទាញមើលរូបមួយណាជាiPhone5ពិតប្រាកដទៅ???

iphone_5    iphone-5

By lion4u

Galaxy SIII​សុំ​ពន្យារ​ពេលការដាក់លក់!!!

ទូរស័ព្ទ​ស៊េរី​ថ្មី​បន្ទាប់​ពី Samsung Galaxy SII គឺ SIIIដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ ទូរស័ព្ទ​ពិភពលោក​នោះ​ ពេល​នេះ​ត្រូវ​បាន​រាយការណ៍​ថា​ត្រូវ​ពន្យារ​ពេល​សិន។Galaxy S III ដែល​ល្បី​​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ ពិភពលោក​​នៅ​ Bacelona ខែ​ក្រោយ​នេះ ត្រូវ​បាន​ពន្យារ​ពេល​សិន​ ដោយ​ឈរ​លើ​ហេតុផល​ថា​គម្លាត​រវាង​ការ​សម្ពោធ​ជា​សាកល និង​ការ​សម្ពោធ​នៅ​អាមេរិក​ហាក់​ដូច​ជា​ខ្លី​ពេក។ នេះ​ជា​ការ​លើក​ឡើង​របស់ Samsung។ Samsung បន្ត​ថា ខ្លួន​នឹង​បង្កើត​អ្វី​​ដែល​ពិសេស​ផ្សេង​ទៀត​ជំនួស​កន្លែង​ឲ្យ Galaxy SIII ដូចជា​ Galaxy Tab ឬ Windows Phone ស៊េរី​ថ្មី​ជា​ដើម។

Samsung SIII

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី Samsung Galaxy SIII នៅ​តែ​ជា​ទូរស័ព្ទ​ដែល​មនុស្ស​ជា​ច្រើន​រំពឹង​ចង់​ឃើញ​ដដែល។ ដូច្នេះ Samsung ប្រាកដ​​ជា​មិន​ពន្យារ​ពេល​យូរ​ប៉ុន្មាន​ទេ។

PocketBook ប្រកាស A7 Android Tablet

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ផលិត PocketBook បាន​ប្រកាស​ពី​ព័ត៌មាន​លំអិត​របស់ Tablet A7 មាន​អេក្រង់​ទំហំ ៧អ៊ីញ​របស់​ខ្លួន​ជា​សាធារណៈ​ហើយ។ នេះ​ដោយ​យោង​តាម គេហទំព័រ geeky-gadgets។

Pocketbook ស៊េរី​ថ្ម​នេះ​នឹង​ភ្ជាប់​មក​ជាមួយ​អេក្រង់​ប្រភេទ touchscreen មាន resolution 1024 x 600, CPU ប្រភេទTexas Instruments TI3621 ទំហំ 1GHz និង​ប្រើ Flash សម្រាប់​ផ្ទុក​ទិន្នន័យ​ទំហំ 2GB។ ជាង​នេះ​ទៀត A7មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា៖ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Gingerbread, កាមេរ៉ា​ខាង​មុខ​ទំហំ 2 megapixel, មាន​រន្ធ​សម្រាប់​ដាក់ memory cardប្រភេទ microSD , ប្រើ​បច្ចេកវិទ្យា​ស្ទង់​ល្បឿន G-Sensor, WiFi ព្រម​ទាំង​អាច​ចាក់​បទ​ចម្រៀង​ប្រភេទ​ជា MP3, WAV, AVI, MKV និង MP4 ហើយ​អាច​អាន​ឯកសារ​ប្រភេទ Epub, PDF, FB2, txt, DJVU, RTF, HTML, doc និង docx បាន​ទៀត​ផង។
PocketBook-A7-Tablet

តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ​គឺ​ពុំ​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ណា​មួយ​បាន​បញ្ជាក់​ពី​តម្លៃ ឬ កាល​បរិច្ឆេទ​ចេញ​លក់​ជាសាកល​នៅ​ឡើយ។

By lion4u