ថ្មីៗនេះគេហទំព័រ 9to5Mac បានចេញផ្សាយថាទូរស័ព្ទ iPhone ជំនាន់ក្រោយតៀមខ្លួនរួចជាស្រេចក្នុងការផលិត ហើយប្រហែលជានឹងចេញលក់នៅរដូវក្ដៅឆ្នាំនេះហើយ។
យោងតាមរបាយការណ៍ដែលគួរឲ្យទុកចិត្តមួយចេញពីក្រុមហ៊ុន Foxconn នៅប្រទេសចិនបានឲ្យដឹងថាទូរស័ព្ទ iPhone ជំនាន់ក្រោយនឹងមានឈ្មោះ iPhone 5 ហើយគំរូផលិតផលផ្សេងៗគ្នាកំពុងផ្សាយពាសពេញអ៊ីនធឺណិត តែពិបាកនឹងសន្និដ្ឋានណាស់ថាគំរូមួយណាជាគំរូពិត។ ជាមួយគ្នានេះដែរមានពាក្យចចាមអារ៉ាមខ្លះលើកឡើងថា iPhone 5 នឹងមានអេក្រង់ទំហំ 4អ៊ីញ ឬធំជាងនេះ ហើយរូបរាងគឺប្លែកពី iPhone 4 និង 4S ទាំងស្រុង។សូមបញ្ជាក់ថាគំរូផលិតផល iPhone 5 ដែលបានបង្ហោះលើអ៊ីនធឺណិតកន្លងមកគឺមិនមែនជារូបរាងពិតរបស់ iPhone 5 ទេប៉ុន្តែ 9to5Mac បានបញ្ជាក់ថារូបរាងពិតរបស់ទូរស័ព្ទ iPhone ជំនាន់ក្រោយនឹងបង្ហាញខ្លួននៅរដូវក្ដៅនេះ។
ទាញមើលរូបមួយណាជាiPhone5ពិតប្រាកដទៅ???


