ទូរស័ព្ទ​ស្ដើង​បំផុត​លើ​លោក​ត្រៀម​ដាក់​លក់​នៅ​ចិន

ថ្មី​ៗ​នេះ​គេហទំព័រ micgadget បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទAscend P1 S របស់​ក្រុមហ៊ុន Huawei ដែល​បាន​ដណ្ដើម​យក​តំណែង​របស់ iPhone និង Motorola Razr ជា​ទូរស័ព្ទ​ស្ដើង​បំផុត​លើ​លោក​នៅ​ក្នុង​ព្រឹត្តិការណ៍ CES កាល​ពី​ខែ​មុន​នោះ នឹង​ត្រៀម​ដាក់​លក់​នៅ​ប្រទេស​ចិន​នា​ខែ​ក្រោយ​នេះ​ហើយ។

ប្រធាន​ក្រុមហ៊ុន  Huawei បាន​ថ្លែង​ថ្មីៗ​នេះ​​ថា​ក្រុមហ៊ុន​មាន​គោលបំណង​ចេញ​លក់​ទូរស័ព្ទ​ស្ដើង​ បំផុត​នេះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នា​ចុង​ខែ មិនា​ខាង​មុខ​នេះ​នៅ​ចិន​ដីគោក តែ​លោក​មិន​បាន​បញ្ជាក់​ពី​តម្លៃ និង​ការ​ចេញ​លក់​លើ​ទីផ្សារ​អន្តរជាតិ​ឡើយ។

 

Ascend P1 S ដដែល​នេះ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា៖

- មាន​កម្រាស់​ត្រឹម​តែ ៦,៦៨ម.ម ស្ដើង​ជាង iPhone 4/4S កម្រាស់ ៩,៣ម.ម និង Motorola Razr កម្រាស់ ៧,១ម.ម
- ភ្ជាប់​មក​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ Ice Cream Sandwich (ICS)
- អេក្រង់​ទំហំ ៤,៣អ៊ីញ(960×540)  ប្រភេទ Super AMOLED
- CPU dual-core ទំហំ 1.5GHz TI OMAP 4460 Cortex A9
- RAM ទំហំ 1GB
- កាមេរ៉ា​ក្រោយ​ទំហំ 8-megapixel និង​កាមេរ៉ា​មុខ​ទំហំ 1.3-megapixel  ប្រើ dual flash LED និង​បច្ចេកវិទ្យា HDR effect optimization

គួរ​បញ្ជាក់​ថា Huawei Ascend P1 S បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី smartphone ល្អ​ផ្ដាច់​គេ​ទាំង ១០ របស់ PC World នៅ​ក្នុង​ព្រឹត្តិការណ៍ CES ដែល​ទើប​តែ​បញ្ចប់ទៅ​ថ្មីៗ​នេះ​៕

By lion4u

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s