iOS 5.0.1សំរាប់បន្ទះ A4

សំរាប់តែ iPhone 3Gs,iPhone 4G,iPod Touch 3G,iPod Touch4G,iPad 1 ប៉ុណ្តោះ

ទីបំផុត Untethered Jailbreak សំរាប់ប្រព័ន្ធ iOS 5.0.1 បានចេញមកហើយ។ ដើម្បី ធ្វើវា លោកអ្នក ត្រូវដំឡើង ប្រព័ន្ធទៅ កំណែទំរង់ 5.0.1 ជាមុនសិន។ សំរាប់លោកអ្នក ដែលប្រើ iPhone Locked ហើយត្រូវប្រើ ជើងស៊ីម Gevey និង Ultrasn0w ត្រូវរក្សា Baseband ដោយបង្កើត ឯកសារដំឡើង Custom Firmware ជាមុន មុននឹងតំឡើងទៅកាន់ iOS 5.0.1។ ចំណែក លោកអ្នក ដែលប្រើ iPhone Original ឬ iPhone Factory Unlock មិនចាំបាច់រក្សា Baseband នោះទេ គឺអាចប្រើ ឯកសារដំឡើងដើម Stock OS ដើម្បីដំឡើងតែម្តង។

សូមអនុវត្តដូចខាងក្រោម ៖

តំរូវការៈ
កម្មវិធី redsn0w 0.9.10b2
កម្មវិធី iTune 10.5
ឯកសារដំឡើងដើមប្រព័ន្ធ iOS 5.0.1(Stock OS):
iPhone 4 GSM
iPhone 3GS
iPod Touch 4G
iPod Touch 3G
iPad 1

1.វិធីបង្កើតឯកសារដំឡើង Custome Firmware iOS 5.0.1 សំរាប់ប្រើក្នុងការដំឡើង

1. ជាដំបូង សូមដោនឡូដ ឯកសារដំឡើងដើម iOS 5.0.1 (Stock OS) ពីវ៉ិបសាយខាងលើ ទៅតាមប្រភេទ iPhone របស់លោកអ្នក។ រួចសូមបើកកម្មវិធី redsn0w ដោយចុចម៉ៅខាងស្តាំលើវា រួចរើសយក Run as administrator រួចរើសយក Extra។
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1

2. ចុចយក Custom IPSW រួចចូលទៅកាន់ទីតាំង ដែលលោកអ្នក បានដោនឡូដ ឯកសារដំឡើងដើម iOS 5.0.1 (Stock OS)។ ចុចលើឯកសារនេះ រួចចុច Open។ រង់ចាំមួយសន្ទុះប្រមាណ 5-10 នាទី អាស្រ័យលើល្បឿនកុំព្យូទ័ររបស់លោកអ្នក។ នៅពេល វាលោតផ្ទាំង Custom IPSW Created។ នោះលោកអ្នក នឹងទទួលបាន ឯកសារដំឡើង Custom Firmware ដែលមានឈ្មោះថា NO_BB_xxx_5.0.1_9A405_Restore.ipsw។ កូពីវា ទៅមួយកន្លែង ដើម្បីកុំអោយច្រឡំគ្នា នឹងឯកសារដំឡើងដើម iOS 5.0.1 (Stock OS)។
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1

2.វិធីធ្វើអោយ iPhone ស្ថិតក្នុងសភាព DFU

3. ត្រឡប់មកកម្មវិធី redsn0w វិញ តែម្តងនេះ សូមចុចលើប៊ូតុង Extra-> Pwned DFU។ ដោត iPhone ទៅកាន់កុំព្យូទ័រ រួចចុចបិទទូរស័ព្ទ។ បើលោកអ្នក ចេះធ្វើ DFU ដោយខ្លួនឯង លោកអ្នក អាចធ្វើវា ជាមុន រួចស៊ឹមចុច Next។ តែបើមិនចេះនោះទេ សូមចុច Next រួចមើលតាមការណែនាំដោយ ដោយបិទ iPhone/ iPad ជាមុនសិន រួចចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 5 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 30 វិនាទី។។ វានឹងចេញថា Done! ហើយនៅលើ អេក្រង់លោកអ្នក នឹងចេញផ្ទាំងខ្មៅ ដែលមានន័យថា iPhone របស់លោកអ្នក ស្ថិតក្នុង DFU ហើយ។
កំណត់សំគាល់់ៈ ក្នុងករណី ធ្វើទៅមិនបានសំរេច សូមចាប់ផ្តើម ជំហានទី 3 ម្តងទៀត។ ជួនកាល ត្រូវធ្វើ 4-5 ដងទើបបានសំរេច។
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1

3.វិធី ដំឡើងទៅកាន់ iOS 5.0.1 តាមកម្មវិធី តាមរយៈ iTunes

4. ក្រោយពីធ្វើអោយ iPhone ស្ថិតក្នុងសភាព DFU ហើយ សូមបើកកម្មវិធី iTune។ លោកអ្នក ត្រូវភ្ជាប់អ៊ីនធើណែត ទើបអាចបន្តទៅកាន់ជំហានបន្ទាប់បាន។ បន្ទាប់មក iTune នឹងលោតផ្ទាំងថា វាត្រូវការឆែកជាមួយ server ដើម្បីសំគាល់ទូរសព័្ទរបស់យើង។ សូមចុចប៉ូតុង Check រួចចុច OK។
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1

5. ក្នុងផ្ទាំង Restore នេះ សូមចុចឃី SHIFT នៅលើឃីប៊តអោយជាប់ រួចសឹមចុចលើប៉ូតុង Restore។ បន្ទាប់មក សំរាប់លោកអ្នក ដែលប្រើ iPhone Locked សូមចូលទៅទីតាំង ដែលរក្សា ឯកសារដំឡើង Custom Firmware ដែលមានឈ្មោះថា NO_BB_xxx_5.0.1_9A405_Restore.ipsw ដែលបានបង្កើត នៅជំហានទី 2។
ចំណាំ: សំរាប់លោកអ្នកដែលប្រើ iPhone Original សូមរើសយក ឯកសារដំឡើងដើមប្រព័ន្ធ iOS 5.0.1(Stock OS)
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1

6. បន្ទាប់មក ចុច Restore រួចរង់ចាំ រហូតការដំឡើងបានចប់សព្វគ្រប់។ បន្ទាប់មក iPhone របស់លោកអ្នក នឹង Restart មិនខាន។
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1
Untethered Jailbreak iOS 5.0.1

4.វិធី Activate iPhone សំរាប់លោកអ្នក ដែលប្រើ iPhone ជាប់កូដ

7. ពេលវា Restart រួច វានឹងលោតផ្ទាំង ទាមទារ Activation។ សូមដាក់ស៊ីមកាត AT&T អាមេរិក រួចដកខ្សែ ហើយដោតខ្សែ USB វិញ។ នោះ iTunes នឹងធ្វើការ Activate ទូរស័ព្ទលោកអ្នក មិនខាន។ បន្ទាប់មក ចុចរើស Set up as a new iPhone រួចចុច ប៊ូតុង Continue-> Done ជាការស្រេច។
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1

វិធី Untethered Jailbreak iOS 5.0.1

8. ជាដំបូង សូមបើកកម្មវិធី redsn0w ដោយយក ម៉ៅខាងស្តាំ ចុចលើវា រួចរើសយក Run As Administrator។ បន្ទាប់មក ចុចលើប៊ូតុង Extras រួចចុចលើ ប៊ូតុង Select IPSW រួចចូលទៅថតកុំព្យូទ័រ ហើយរើសយក ឯកសារដើមប្រព័ន្ធ iOS 5.0.1 (Stock OS) ដើម្បីប្រាប់ redsn0w អោយដឹងថា តើយើងចង់ Jailbreak ប្រព័ន្ធ iOS កំណែទំរង់មួយណា។ រួចមក សូមចុច Open-> OK។
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1

9. ត្រឡប់មកកម្មវិធី redsn0w វិញ រួចហើយសូមចុច Back រួចម្តងនេះ សូមចុចលើប៊ូតុង Jailbreak។ រួចរើសយក Install Cydia រួចចុច Next។
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1

10. បិទ iPhone បន្ទាប់មក ដាក់ iPhone អោយស្ថិតនៅ DFU។ បើលោកអ្នក ចេះធ្វើ DFU អាចធ្វើវា ដោយមិនចាំបាច់ចុច Next នោះទេ។ តែបើមិនចេះ សូមចុច Next រួចមើលតាមការណែនាំដោយ ចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 5 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 15 វិនាទី។ វានឹងលោតផ្ទាំង Exploiting with Limera1n ពេលនេះ លោកអ្នក អាចព្រលែងប៉ូតុង Home បានហើយ។ វានឹងចេញថា Done! ហើយនៅលើ អេក្រង់លោកអ្នក នឹងអក្សរកូដ។
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1
Untethered Jailbreak iOS 5.0.1

11. រង់ចាំ មួយសន្ទុះរហូត iPhone លោកអ្នក Boot ចូលផ្ទាំង Home Screen នោះលោកអ្នក នឹងឃើញអាយខន Cydia នៅលើផ្ទាំង Home Screen មិនខាន។
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1
Untethered Jailbreak iOS 5.0.1Untethered Jailbreak iOS 5.0.1

ដោះស្រាយបញ្ហាផ្សេងៗ ក្រោយពេល Jailbreak:

1.​ ដោះស្រាយបញ្ហា iBooks មិនដំណើរការ: សូមដោនឡូដ iBooks ថ្មីពី App Store រួចចូលទៅ Cydia-> Manage-> Source ហើយបន្ថែមប្រភព: http://repo.insanelyi.com បន្ទាប់មក ចូលទៅ Search រួចរាវរក iBooksFix2។ ដំឡើងវា ហើយ Restart ម្តង។
2. ដំឡើងឃីប៊ត និងយូនីកូដភាសាខ្មែរ: ចូលទៅ Cydia-> Manage-> Source ហើយបន្ថែមប្រភព: http://4khmeriphone.myrepospace.com រួចចុចលើវា ហើយរក package ឈ្មោះ: Khmer Fonts for iOS 5.0.x (ពុម្ភអក្សរសំរាប់ iPhone/iPad), Khmer keyboard iPhone iOS 5.0.x (ឃីប៊តសំរាប់ iPhone) ឬ Khmer keyboard iPad iOS 5.0.x (ឃីប៊តសំរាប់ iPad)

វិឌីអូបង្ហាញពីរបៀបសំរាប់ Jailbreak

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s